Share

...ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប់​គ្រឿង​ញៀន គឺ​ជា​កិច្ច​ការ​មួយ​ស្មុគ​ស្មាញ​ដែល​ទាម​ទារ​អោយ​មាន​កិច្ច​សហការ​ ពី​គ្រប់​សមាស​ភាព និងប្រជាពលរដ្ឋ..  ឯក​ឧត្តម​ឧត្តមសេនីយ៍ ឡាយ គឹមលី អគ្គ​លេ​ខា​ធិ​ការ​រង​អាជ្ញាធរជាតិ ​ប្រយុទ្ធ​​ប្រ​ឆាំង​​គ្រឿង​​​ញៀន បានថ្លែងក្នុង​កិច្ច​ប្រជុំ​ស្តី​ពី​ការ​ពង្រឹង​​យន្ត​​ការ​​ត្រួត​​ពិនិត្យ​​គ្រឿង​ញៀន ខេត្ត​​​បន្ទាយ​​មាន​​ជ័យ នា​ថ្ងៃ​ទី​០១ ខែ​​មេសា ឆ្នាំ​២០១៦ នៅ​​សា​លា​​ខេត្តបន្ទាយមានជ័យ ដោយ​លើក​ឡើង​ថាៈដើម្បីចូលរួម ទប់​ស្កាត់ បង្រ្កាប់ កាត់​បន្ថយ ការប្រើប្រាស់ និង​ចែក​​ចាយ​គ្រឿង​ញៀន​អោយ​បាន​តាម​គោល​ការណ៍ ទិស​ដៅ និង​បទ​​បញ្ជា​គោល​ការណ៍​ណែនាំនានារបស់រាជរដ្ឋាភិបាលអាជ្ញាធរ​ជាតិ

​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ដែល​មាន​ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន ជា​ប្រធាន​បាន​ខិត​ខំ​យក​​ចិត្តទុកដាក់ជំរុញដល់អាជ្ញាធរខេត្ត កងកម្លាំងជំនាញ ដើម្បី​បន្ត​បង្ក្រាប់ ទប់​ស្កាត់​​បញ្ហា​​នេះ​​អោយ​បាន​​​ជោគ​​ជ័យ។ ឯក​ឧត្តម​បន្ត​​ថាៈ​ការ​​បង្រាប់ ទប់ស្កាត់ គ្រឿងញៀន គឺ​ជា​កិច្ច​ការ​មួយ​ស្មុគ​ស្មាញ ដែល​ទាម​ទារអោយមានការចូលរួមពី មាតាបិតា អា​ណា​ព្យា​បាល លោក​គ្រូ អ្នកគ្រូ មិត្ត​ភ័គ្រ ប្រជាពលរដ្ឋ អាជ្ញា​ធរ សមត្ថកិច្ចគ្រប់ប្រភេទ ចូល​រួម​សហ​ការ​ទាំង​អស់​គ្នា ទើប​អាច​កាត់​បន្ថយអ្នក​ប្រើ​ប្រាស់ និង​ចែក​ចាយ​​គ្រឿង​ញៀន​បាន​។

     លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមាន ជ័យ បាន​លើកថាៈ​គណៈ​កម្មា​ការ​ប្រយុទ្ធ​​ប្រឆាំង​​គ្រឿង​​ញៀន​ខេត្ត ដែល​អនុគណៈ​កម្មាការ​ចំនួន ៤ កំពុងមាន​សកម្ម​ភាព​​ផុសផុល​ឈានទៅដោះ​ស្រាយ​បាន​នូវ បញ្ហា​សង្គម​ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រឿង​ញៀន និង​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ ​ភូមិ ឃុំ មានសុវត្តិភាព បង្ការទប់ស្កាត់បាននូវបទល្មើសទូទៅធ្វើអោយមានសន្តិសុខ សុវត្តិ​ភាព​សង្គម។

   លោកស្រីបន្តទៀតថាៈ លទ្ធផលដែលសមត្ថកិច្ចជំនាញប្រតិបត្តការណ៍បាន ក្នុង​ឆ្នាំ​២០១៤ ធៀបនឹងឆ្នាំ២០១៥ មុខសញ្ញាជួញដូរចាស់ចំនួន ២២៥នាក់ (ថ្មី១៩៥ ស្រី៤០ នាក់) ,អ្នកប្រើប្រាស់គ្រឿងញៀនចាស់ចំនួន ១៣៣៥នាក់(ថ្មី៨៧០ ស្រី១៤៨នាក់) ។ ក្នុង​​កិច្ចប្រជុំនោះ លោក លោកស្រី កងកម្លាំង សមត្ថកិច្ច​ជំនាញ​បាន​លើក​ឡើង​ពី​បញ្ហា​នានា​ពី​​គ្រឿងញៀន ដើម្បីអោយ​អង្គប្រជុំ​រក​ទិសដៅ​ដើម្បី​ធ្វើ​ការ​អនុវត្ត​បន្ត​ទៀតនូវ​ការ​បង្ក្រាប់ ទប់ស្កាត់ បញ្ហាគ្រឿងញៀនអោយកាន់តែមានប្រសិទ្ធភាព៕

Share

   

bidding

announment

សេចក្តីជូនដំណឹង ២០១៤-០៥-២៧  

2014-05-27-1

   

សេចក្តីជូនដំណឹង ២០១៤-០៥-២៧  

2014-05-27-2

   

Facebook  

   

ចំនួនអ្នកទស្សនា  

0075857
Today
Yesterday
This Week
Last Week
This Month
Last Month
All days
70
42
413
413
865
1716
75857

Forecast Today
120


Your IP:54.82.79.109